Monday, April 22, 2024

Know and Classify your customers

 What is missing in front desk customer service? 

Recently, I have noted that there are some error in customer service from front desk, it is an overload information! For example; I went to a bank for deposit. I did appreciate to their service, however, I felt they were lacked of knowledge of their customers. They should know and classify customers it would be better than providing the same standard of service to their customers even if it's such a helpful for some but not all customers needed it. For me giving overloaded information is not helpful at all, it turned to be annoying and spoiling time. 

Saturday, August 10, 2019

សេរីភាព...

សេរីភាព?​ តើអ្វីជាធាតុពិតនៃសេរីភាពដែលមនុស្សគ្រប់គ្នាតែងតែនិយាយនោះ? តើសេរីភាពចាំបាច់ត្រូវមានការកំណត់ដែរឬ?

តាមការយល់ឃើញរបស់ខ្ញុំ​ សេរីភាពប្រៀបបាននឹងសិទ្ធិដែលមនុស្សគ្រប់គ្នាមាន​ ប៉ុន្តែច្បាស់ណាស់ថា សេរីភាពនៃបុគ្គលម្នាក់ ដាច់ខាតគឺពុំត្រូវ​ ប៉ះពាល់ទៅដល់សិទ្ធិ​ ឬសេរីភាពនៃបុគ្គលណាម្នាក់ទៀតឡើយ។ សេរីភាពគឺជាការដែលអាចធ្វើអ្វីដែលខ្លួនមានបំណងនឹងធ្វើ ដោយអាស្រ័យការគិតទៅលើលទ្ធផលដែលនឹងហុចអោយបន្ទាប់ពីការប្រព្រឹត្តនោះ បើទោះជាការប៉ាន់ស្មានចំពោះលទ្ធផលនោះអាចនឹងត្រូវ ឬមិនសូវត្រូវ ឬក៍ខុសយ៉ាងណាក្តី តែវាអាចសរបញ្ជាក់បានថា បុគ្គលនោះបានប្រើសតិគិតមុននឹងធ្វើ​ ពុំមែនជាទង្វើរដែលកើតដោយឥតបានគិតពិចារណានោះទេ។
ជាឧទាហរណ៍ នៅខណៈដែលកំពុងដើរក្នុងផ្សារទំនើប ខ្ញុំមានសេរីភាពក្នុងការចល័តទៅតាមហាងនានា ខ្ញុំអាចគ្រាន់តែដើរចូលមើល សួរ ឬក៍សាក​ ល នៅអ្វីដែលខ្ញុំចាប់អារម្មណ៍ យ៉ាងណាមិញបុគ្គលិកនៃបណ្តាហាងទាំងអស់នោះក៍មានសេរីភាពពេញទីក្នុងការទទួលឬមិនទទួលសំណើរបស់ខ្ញុំ។ ការបំលាស់ទីពីហាងមួយទៅហាងមួយ​ គឺនរណាៗក៍អាចធ្វើបានដែរ​ មិនថាខ្ញុំ ឬអ្នកដែលបាននឹងកំពុងដើរក្នុងផ្សារទំនើប។ ការចូលមើលក្នុងហាងទំនិញរបស់ខ្ញុំគឺពិតជាមិនប៉ះពាល់ទៅដល់ការចូលមើលរបស់នរណាផ្សេងទេ ហើយប្រសិនជាទំនិញឬផលិតផលដែលខ្ញុំចាប់អារម្មណ៍ជាទំនិញឬផលិតផលដែលអស់ពីស្តុកហើយខ្ញុំទិញវា​មុននឹងអ្នកណាកម្នាក់ទៀតដែលមានបំណងចង់បានដែរនោះ ក៍ឃើញថានេះគឺអាចហៅថាវប្បធម៍ដែលនរណាមកមុនត្រូវទទួលសេវាមុន។ 

ការយល់ឃើញរបស់បុគ្គលមួយចំនួនចំពោះពាក្យថាសេរីភាពនោះគឺជាការអាចធ្វើអ្វីៗបានគ្រប់យ៉ាងដោយពុំមានការកំណត់នោះទេ។​ សេរីភាពគឺជាអ្វីដែលគេចង់ធ្វើ ហើយក៍ធ្វើទៅតាមអារម្មណ៍ដោយមិនមានអ្វីអាចឃាត់ឃាំង​ ឬបង្អាក់បានឡើយ បើទោះជាទង្វើនោះអាចផ្តល់នូវផលអវិជ្ជមានចំពោះរូបគេ ជាជាងផលវិជ្ជមានយ៉ាងណាក្តី លើសពីនោះវាក៍អាចប៉ះពាល់ដល់អ្នកផ្សេងទៀតក៍ថាបាន។ សំណួរមួយដែលត្រូវបានសួរទៅកាន់អ្នកទាំងនោះថា​ តើមានដឹងទេថាសេរីភាពដែលខ្លួនប្រើប្រាស់នោះគឺវាលើសពីដែនកំណត់?​ ចម្លើយខ្លះគឺថាដឹង ប៉ុន្តែក៍ដូចជាមិនមានអ្វីជាការខុសទាស់នោះទេក្នុងការប្រើប្រាស់សេរីភាពផ្ទាល់ខ្លួនអោយអស់លទ្ធភាព។ ខណៈអ្នកខ្លះក៍ឆ្លើយថា មិនដឹងព្រោះពុំធ្លាប់គិតថាវាអាចនឹងប៉ះពាល់ទៅដល់នរណាតាមរយៈការប្រើប្រាស់សេរីភាព។ ដោយឡែក​ ក៍មានការឆ្លើយផ្សេងទៀតគឺហាក់ដូចជាមិនប្រាកដប្រាជា ឬនិយាយបានថាឆ្លើយទាំងមិនមានជំហរផ្ទាល់ខ្លួននោះទេ។ សូមលើកឡើងនូវឧទាហរណ៍នៃគ្រួសារមួយមកបង្ហាញ ភាពរកាំរកូសនៃគ្រួសារនោះបានកើតឡើងនាពេលប្រមាណជា២ខែមកនេះ ដោយបុរសជាប្តីតែងតែដើរលេងដាច់យប់ ផឹកស៊ីពួកម៉ាកបនភឿន ពេលខ្លះក៍ចូលផ្ទះនាពេលទាបភ្លឺ ពេលខ្លះមិនត្រលប់មកផ្ទះពីរ​ បីយប់ក៍មាន លុះមកដល់កាលណាក៍តែងតែមានការទាស់ពាក្យសម្តីគ្នាជាមួយនារីជាប្រពន្ធ ដោយប្រពន្ធខឹងនឹងការដែលពុំចេះឆ្អែតឆ្អន់នៃការដើរហើរ ផឹកស៊ី ដែលពុំឃើញមានផលចំនេញ ឬប្រយោជន៍ដល់គ្រួសារបន្តិចណាឡើយ។ រហូតដល់កាលមួយបុរសជាស្វាមីបានចេញពីផ្ទះនាម៉ោងប្រមាណជាមួយរសៀល ដោយប្រាប់នាងថាទៅបើកថ្នាំនឹងទៅជួបមិត្តភក្តិប្រហែលរសៀលបន្តិចបានត្រលប់ នាងក៍មិនហាមឃាត់អ្វីដែលព្រោះដឹងថាឃាត់ក៍នឹងមិនបានផល និងដោយហត់នឹងឈ្លោះផង។ នៅថ្ងៃនោះបុរសជាប្តីក៍ត្រលប់នៅម៉ោងជិតមួយទាបភ្លឺនៃថ្ងៃបន្ទាប់ ដោយមានអ្នកជិះម៉ូតូហែរហមចំនួន២ម៉ូតូ។ គាត់ចូលឡានក្នុងរបងផ្ទះហើយក៍ប្រាប់អោយគេចាំ គាត់ឡើងទៅលើក៍បានជួបប្រពន្ធ ដោយប្រាប់ថាយកឡានមកទុកហើយចេញក្រៅវិញហើយ។ ខណៈនោះនាងក៍ថា អូហ៍​ នឹងយកឡានមកទុកទេ? ចេញពីម៉ោង១ថ្ងៃ ចូលផ្ទះម៉ោង១ទៀបភ្លឺហើយ នៅចង់ចេញវិញទៀត? ភ្លាមនោះបុរសនោះក៍កើតនូវក្តីក្រោធយ៉ាងខ្លាំងដោយនិយាយថា មិនចង់ចូលផ្ទះដោយសារតែអញ្ចឹង គេចេញក្រៅជាសេរីភាពគេ រស់នៅរាល់ថ្ងៃគ្មានសេរីភាពសោះ? នាងជាប្រពន្ធបានត្រឹមមានសញ្ញាសំណួរពេញខួរក្បាល "គ្មានសេរីភាព​" ??? ចុះកាលដែលចេញតាំងពីថ្ងៃរហូទដល់ទាបភ្លឺនេះ មិនមែនសេរីភាពទេឬ???

ជារួមការយល់ឃើញរបស់មនុស្សម្នាក់ៗចំពោះពាក្យថាសេរីភាពនេះគឺអត់ដូចគ្នាទេ អ្នកខ្លះអោយតម្លៃសេរីភាពគឺជាអ្វីដែលខ្លួនអាចមាន​ អាចប្រើដោយពុំអោយប៉ះពាល់ដលល់អ្នកដទៃ ខណៈអ្នកខ្លះយល់ថាវាជាអ្វីដែលគេអាចប្រើប្រាស់បានតាមតែអំពើចិត្ត៕ 🐝


១០ សីហា ២០១៩ ធ្លាខាងមុខផ្ទះ